រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់នាក់

7NEWS

រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់

ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥

ក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៦៨ ២៤៦ នាក់។ ក្នុងនោះ ទេសចរជាតិ និង ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៣៥៨ ៦០០នាក់ ខណៈភ្ញៀវទេសចរបរទេស មានចំនួន ៩ ៦៤៦នាក់។

ជាមួយគ្នានេះ ដើម្បីបង្កឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានជួបជុំគ្នាសប្បាយរីករាយ និងជួយលើកស្ទួយសេដ្ឋកិច្ចនៅមូលដ្ឋាន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំឱ្យមានកម្មវិធីជាច្រើន នាឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប។

Nº.1076

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top