អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥)

7NEWS

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥)

ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥

នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០២៥ គឺមានរយៈពេល ៧២ឆ្នាំហើយដែលប្រទេសកម្ពុជា ទទួលបានឯករាជ្យពីអាណា ព្យាបាលបារាំង។សមិទ្ធផលថ្ងៃនេះ កើតចេញពីព្រះរាជបេសកកម្មរបស់ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមតនកោដ្ឋ ចំពោះជាតិមាតុភូមិកម្ពុជា។

ដូចរាល់ឆ្នាំ ពោលនៅឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំប្រារព្វខួបលើកទី៧២ នៃការទទួលបានឯករាជ្យពីអាណាព្យាបាលបារាំង ក្រោមអធិបតីភាពរបស់ព្រះកុរណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងប្រទានភ្លើងជ័យនៃពិធីឯករាជ្យជាតិ នៅវិមានឯករាជ្យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាតិ និង អន្តរជាតិ រួមទាំងពលរដ្ឋជាច្រើននាក់។

សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមតនកោដ្ឋ បានលះបង់ព្រះរាជកម្លាំងកាយពល និង ព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ក្នុងការតស៊ូទាមទារឯករាជ្យពីអាណាព្យាបាលបារាំង ដើម្បីបុព្វហេតុជាតិមាតុភូមិ និង ប្រជារាស្រ្តខ្មែរ។

Nº.1077

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top