រយៈពេល៩ខែ ឆ្នាំ២០២៥នេះ កុមារ និងស្ត្រីមានផ្ទៃពោះប្រមាណជាង១លាននាក់ បានមកពិនិត្យព្យាបាល និងសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផា

7NEWS

រយៈពេល៩ខែ ឆ្នាំ២០២៥នេះ កុមារ និងស្ត្រីមានផ្ទៃពោះប្រមាណជាង១លាននាក់ បានមកពិនិត្យព្យាបាល និងសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផា

ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥

លោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍នៅរសៀលថ្ងៃទី៨តុលាថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៥ នេះ មានអ្នកជំងឺកុមារ និងស្ត្រីមានផ្ទៃពោះ ដែលបានពិនិត្យព្យាបាល និងសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ចំនួន ១ ០៤១ ៥៦៥នាក់។

លោកប្រធានមន្ទីរពេទ្យបានបន្តថា ក្នុងនោះពិនិត្យព្យាបាលកុមារ នៅផ្នែកពិគ្រោះជំងឺក្រៅបានចំនួន ៧៨២ ៨៦៤ករណី កុមារសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៦៣ ៥០៣នាក់ ជំងឺគ្រុនឈាម សម្រាកក្នុងមន្ទីរពេទ្យ ចំនួន ១១ ៤៧៣នាក់ ស្ត្រីមានផ្ទៃពោះ បានពិនិត្យតាមដានផ្ទៃពោះ ចំនួន ៨០ ៥១៤ករណី សម្រាលកូន បានចំនួន ១៤ ៦៨៤ វះកាត់ទូទៅ ចំនួន ២២ ៣៣៦នាក់ វះកាត់ជំងឺបេះដូងពីកំណើត ចំនួន៨២៨នាក់


លោកប្រធានមន្ទីរពេទ្យបានបន្តទៀតថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ខណៈបច្ចុប្បន្ននេះមន្ទីរពេទ្យមានគ្រែសរុបចំនួន២០៨៧គ្រែ ក្នុងនោះផ្នែកសម្ភព មាន២២៧គ្រែនិងមានបុគ្គលិកសរុបចំនួន២៦០០នាក់។

Nº.1048


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top