ជាង២ឆ្នាំ កម្ពុជាបានបណ្ដេញជនបរទេស ដែលពាក់ព័ន្ធនឹងបទល្មើសអនឡាញជាង១ម៉ឺននាក់

7NEWS

ជាង២ឆ្នាំ កម្ពុជាបានបណ្ដេញជនបរទេស ដែលពាក់ព័ន្ធនឹងបទល្មើសអនឡាញជាង១ម៉ឺននាក់

ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥

កម្ពុជាបានបណ្ដេញចេញ នូវជនបរទេស ដែលពាក់ព័ន្ធនឹងបទល្មើសអនឡាញជាង ១៥ ០០០នាក់ នៅក្នុង​រយៈ​ពេលជាង២ឆ្នាំ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ នេះបើយោងតាម លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋ​មន្ដ្រី​ក្រសួ​ង​មហា​ផ្ទៃ។

លោកឧបនាយករដ្ឋមន្ដ្រីបានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ការផ្លា​ស់ប្ដូ​រ​បទ​ពិសោធ ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅព្រឹកថ្ងៃពុធ ទី៨ ខែ​តុលា​នេះ នាទីស្ដីការក្រសួងមហាផ្ទៃ។

លោកបានលើកឡើងដូច្នេះថា៖«ការបណ្ដេញជនបរទេសទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាល នីតិ​កាល​ទី៧ បានយកចិត្តទុកដាក់ខ្ពស់ ទៅលើកិច្ចការងារបទល្មើសអនឡាញ»។

លោកឧបនាយករដ្ឋមន្ដ្រីក៏បានឱ្យដឹងផងដែរថា ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់ អតីតនាយករដ្ឋមន្ដ្រី លោក​ហ៊ុន សែន និងលោកស ខេង អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជនបរទេស ដែលពាក់ព័ន្ធអនឡាញ ប្រមាណជាង ២១ ០០០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជាក្នុងមួយអាណត្តិផងដែរ។

លោកបានគូសបញ្ជាក់ផងដែរថា កិច្ចការងារ បង្ក្រាបបទល្មើសអនឡាញ មិនមែនតែកម្ពុជាម្នាក់ឯងទទួល​ខុសត្រូវ​នោះ​​ទេ។ លោកបានស្នើដល់បណ្ដាប្រទេសនានា ស្វែងយល់ពីគ្នាទៅវិញ ទៅមក ដើម្បីរួមបង្ក្រាប បទ​ល្មើស​អន​ឡាញ។

លោកមានប្រសាសន៍ថា៖«ការវិវត្តន៍នៃការឆបោកបទល្មើសអនឡាញមានភាពជឿនលឿន បើធៀបនឹង ៥ឆ្នាំមុន គឺ​មាន​លក្ខណៈខុសគ្នា។ ការឆបោកបទល្មើសអនឡាញ សម្រាប់ប្រទេសកម្ពុជា មិនមែនជាទីផ្សារ សម្រាប់​ក្រុម​ឧក្រិដ្ឋ​ជន​នោះទេ គឺពិភពលោក ដូច្នេះ ត្រូវមានការចូលរួមទប់ស្កាត់ពីគ្រប់ភាគីពាក់ព័ន្ធ។

ក្នុងពិធីបើកសិក្ខាសាលានេះ មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយឧត្តមសេនីយ៍ អគ្គស្នង​ការ​នគ​រ​បាលជាតិ អគ្គនាយក អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន មន្រ្តីពីបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គស្នងការរង អគ្គ​នាយ​ក​រង ប្រធាន អនុប្រធាននាយកដ្ឋាន ស្នងការនគរបាលរាជធានីខេត្ត វាគ្មិន សមាជិក សមាជិកា និង​ម​ន្ត្រីជំ​នាញ​ពា​ក់ព័​ន្ធ​ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិជាច្រើនរូបទៀតផងដែរ។

Nº.1047

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top