ជនជាតិវៀតណាមចំនួន៨នាក់ ដែលបានលួចឆ្លងដែនមកធ្វើការខុសច្បាប់ត្រូវបានអាជ្ញាធរកម្ពុជា បញ្ចូនទៅប្រទេសខ្លួនវិញ

7NEWS

ជនជាតិវៀតណាមចំនួន៨នាក់ ដែលបានលួចឆ្លងដែនមកធ្វើការខុសច្បាប់ត្រូវបានអាជ្ញាធរកម្ពុជា 

បញ្ចូនទៅប្រទេសខ្លួនវិញ

ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥

អាជ្ញាធរកម្ពុជាបានបន្តបញ្ជូនឱ្យវៀតណាមវិញនូវជនជាតិរបស់ខ្លួនចំនួន៨នាក់ទៀត ដែលបានលួចឆ្លងដែន និងប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជា

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ជនជាតិវៀតណាមទាំងនេះ ត្រូវបានអនុវត្តនីតិវិធីបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ តាមការចង្អុលបង្ហាញពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជនជាតិវៀតណាមទាំង៨នាក់ខាងលើ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបានពីស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន៣នាក់ ខេត្តកោះកុង ចំនួន៣នាក់ និងទទួលពីពន្ធនាគារខេត្តព្រះសីហនុ ចំនួន ២នាក់ (ស្រី១នាក់)៕

Nº.1056

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top