មន្រ្តីជំនាញ មិនទាន់រកឃើញប្រេងឆាវៀតណាមក្លែងក្លាយទាំង៥ម៉ាកនៅតាមផ្សារក្នុងរាជធានីភ្នំពេញទេ
ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥
ដើម្បី បង្ការ ការពារ សុខភាព និង ផលប្រយោជន៍ របស់ អ្នក ប្រើប្រាស់ អគ្គនាយកដ្ឋាន ការពារ អ្នក ប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង បង្ក្រាប ការ ក្លែងបន្លំ « ក . ប . ប .» នៃ ក្រសួងពាណិជ្ជកម្ម នៅ ថ្ងៃ សៅរ៍ ទី ១៨ ខែតុលា ឆ្នាំ ២០២៥ មន្ត្រី សាខា ក . ប . ប . រាជធានី - ខេត្ត បាន បន្ត ចុះ ពិនិត្យ ស្រាវជ្រាវ ស្វែងរក ផលិតផល ប្រេងឆា មិន មាន អនុលោម ផ្នែក គុណភាព និង ក្លែងក្លាយ ដែល បាន ប្រកាស ដោយ អាជ្ញាធរ សុវត្ថិភាព ម្ហូបអាហារ វៀតណាម ។
ការ បន្ត ចុះ ពិនិត្យ ស្រាវជ្រាវ ស្វែងរក ផលិតផល ប្រេងឆា ក្លែងក្លាយ ទាំងនេះ ក្រោយ ពី មាន សេចក្តីជូនដំណឹង តាម ប្រព័ន្ធ អន ឡាញ របស់ រដ្ឋបាល សុវត្ថិភាព ម្ហូបអាហារ វៀតណាម (VFA) ចុះ ផ្សាយ ថ្ងៃ ទី ១៤ ខែតុលា ឆ្នាំ ២០២៥ ប្រកាស រក ឃើញ ក្រុមហ៊ុន GF Vietnam Food Co., Ltd. អាសយដ្ឋាន នៅ ភូមិ Yen Phu ឃុំ Nguyen Van Linh ខេត្ត Hung Yen ផលិត និង ជួញដូរ ផលិតផល ប្រេងឆា មួយ ចំនួន ម៉ាក ៖ ប្រេងឆា CHICA,TAMIN GOLD, GOLDMAX, TOT និង ម៉ាក MEGAFOOD មានគុណ ភាព អន់ ជា ទំនិញ ក្លែងក្លាយ ហើយ បាន ចែកចាយ ទៅ កាន់ ខេត្ត - ក្រុង ជា ច្រើន នៅ ទូ ទាំង ប្រទេស វៀតណាម ។
បើ តាម ផេ ក ផ្លូវការ របស់ អគ្គ . ការពារ អ្នក ប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង បង្ក្រាប ការ ក្លែងបន្លំ ( ក . ប . ប .) បាន ឲ្យ ដឹង ថា សម្រាប់ ភូមិសាស្ត្រ ក្នុង រាជធានី ភ្នំពេញ សកម្មភាព នៃ ប្រតិបត្តិការ នា ថ្ងៃនេះ សាខា ក . ប . ប . រាជធានី ភ្នំពេញ បាន ចុះ ត្រួតពិនិត្យ ស្រាវជ្រាវ នៅ តាម បណ្តា គោលដៅ ចំនួន ៣៦ ទីតាំង ទាំង ផ្សារ រដ្ឋ ទាំង ផ្សារ ឯកជន ផ្សា របោះ ដុំ ផ្សារ ទំនើប ម៉ាត ជាដើម ស្ថិត ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ ។ជា លទ្ធផល មន្ត្រី ក . ប . ប . មិន ទាន់ បាន រក ឃើញ ផលិតផល ប្រេងឆា ក្លែងក្លាយ ទាំង ៥ ម៉ាក ដែល ប្រកាស ដោយ អាជ្ញាធរ សុវត្ថិភាព ម្ហូបអាហារ វៀតណាម នៅឡើយ ។
មន្ត្រី អគ្គនាយកដ្ឋាន ក . ប . ប . នៃ ក្រសួងពាណិជ្ជកម្ម នឹង បន្ត ស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរក និង មាន វិធានការ យ៉ាង ម៉ឺងម៉ាត់ ចំពោះ ផលិតផល ក្លែងក្លាយ ទាំងនេះ ដើម្បី ការពារ សុខភាព និង ផលប្រយោជន៍ អ្នក ប្រើប្រាស់ ។ ទន្ទឹម នឹង នេះ អគ្គនាយកដ្ឋាន ក . ប . ប . នៃ ក្រសួងពាណិជ្ជកម្ម សូម អំពាវនាវ ដល់ ប្រជាពលរដ្ឋ បង្កើន ការ ប្រុង ប្រយ័ត្ន កុំ ទិញ លក់ ឬ ប្រើប្រាស់ ផលិតផល ប្រេងឆា ដែល មាន ម៉ាក ខាងលើ និង ក្នុង ករណី ពើបប្រទះ សូម ធ្វើការ ទំនាក់ទំនង តាម រយៈ CCF Complaint App, លេខ ទូរ សព្ទ ១២៦៦ ដើម្បី មាន វិធានការ តាម នីតិវិធី ឱ្យ បាន ទាន់ ពេលវេលា ៕
Nº.1063

