កម្ពុជាបញ្ជូនជនជាតិកូរ៉េចំនួន ៦៤នាក់ ពាក់ព័ន្ធនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ

7NEWS

កម្ពុជាបញ្ជូនជនជាតិកូរ៉េចំនួន ៦៤នាក់ ពាក់ព័ន្ធនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ

ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥

មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅយប់ ថ្ងៃទី១៧ តុលា បានបញ្ចូនជនជាតិកូរ៉េសរុបចំនួន ៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញដើម្បីឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចាត់វិធានការ និងអនុវត្តនីតិវិធីបន្ត។

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. បានបញ្ជាក់ថា ជន ជាតិ កូរ៉េ ទាំង នេះ បាន ជាប់ពាក់ព័ន្ធនឹងការឆបោកតាម អនឡាញ ហើយ ការ បញ្ជូន ត្រឡប់ ទៅ វិញ នេះ គឺជាផ្នែកនៃការអនុវត្តនីតិវិធីច្បាប់ និងប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃយន្តការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។


កាល ពី កន្លង ទៅថ្មីៗ នេះ កម្ពុជាបានបញ្ជូនជនជាតិកូរ៉េចំនួន ១៨០នាក់ ឱ្យត្រឡប់ទៅ សាធារណរដ្ឋកូរ៉េវិញរួចមកហើយ ស្រប ពេល ដែល សមត្ថកិច្ច នៃ ប្រទេស ទាំង ពីរ តែង ផ្ដល់ កិច្ច សហការ ដើម្បី ទប់ ស្កាត់ និង បង្ក្រាប បទ ល្មើស នេះ។ នេះបើ តាម គ.ប.ឆ.ប.។ សមត្ថកិចុ្ច

គ.ប.ឆ.ប. ក៏ ស្នើសុំកិច្ចសហការជាមួយសមត្ថកិច្ចជំនាញនៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការបន្តស្រាវជ្រាវស៊ីជម្រៅ ដើម្បីឆ្ពោះទៅវែកមុខបណ្តាញអង្គការចាត់តាំង និងប្រភពដែលនៅពីក្រោយការឆបោកអនឡាញនេះ ដោយផ្អែកលើវត្ថុតាង ដែលអាជ្ញាធរកម្ពុជារឹបអូសបាន ក្នុងប្រតិប្រតិបត្តិការពីបណ្តារាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

បើ តាម គ.ប.ឆ.ប. ក្នុងរយៈពេល៤ខែចុងក្រោយ គោលដៅ ឆបោក ចំនួន ៩២ទីតាំង ក្នុង ១៨ រាជធានីខេត្ត ត្រូវ បាន បង្ក្រាប។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ៣៤៥៥ នាក់ មានចំនួន២០សញ្ជាតិ។ ជាមួយគ្នានេះ សមត្ថកិច្ចជំនាញបានបន្តនីតិវិធីចំពោះ ១០សំណុំរឿងធំៗ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តកំពត ដោយបានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកសរុប ចំនួន៧៥នាក់ (ស្រ្តីចំនួន៥នាក់) ទៅតុលាការ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

ទន្ទឹមនេះ ជនបរទេសចំនួន ២៨២៥នាក់ ក្នុងនោះស្ត្រីចំនួន ៤៧៦នាក់ ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា។ សមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះឱ្យរួចផុតពីអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរ មនុស្សផងដែរ។

Nº.1062



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top