ជនជាតិវៀតណាម៨៩នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមច្រកនៅខេត្តកំពត និងខេត្តស្វាយរៀង
ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥
សមត្ថកិច្ច នគ របាល នៃ អគ្គនាយកដ្ឋាន អន្តោ ប្រវេស ន៍ ក្រសួងមហាផ្ទៃ បាន ឲ្យ ដឹង ថា កាលពីថ្ងៃ ទី ២៩ ខែតុលា ឆ្នាំ ២០២៥ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោប្រវេសន៍ បាន ណែនាំ ឱ្យ នាយកដ្ឋាន ស៊ើបអង្កេត និង អនុវត្ត នីតិវិធី ធ្វើការ បណ្តេញ ជនជាតិ វៀតណាម សរុប ចំនួន ៥៩ នាក់ ( ស្រី ១៤ នាក់ ) ចេញពី ព្រះរាជាណាចក្រ កម្ពុជា តាម ប៉ុស្តិ៍ នគរបាល ច្រក ទ្វារ ព្រំដែន អន្តរជាតិ ព្រែក ចាក ខេត្តកំពត ករណី លួច ស្នាក់ នៅ ធ្វើ ការងារ ខុសច្បាប់ គ្មាន លិខិតឆ្លងដែន (Online Scam) ។
សូមបញ្ជាក់ថា កាលពីថ្ងៃ ទី ២៨ ខែតុលា ឆ្នាំ ២០២៥ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គ នាយក អន្តោប្រវេសន៍ បាន ណែនាំ ឱ្យ នាយកដ្ឋាន ស៊ើបអង្កេត និង អនុវត្ត នីតិវិធី ធ្វើការ បណ្តេញ ជនជាតិ វៀតណាម សរុប ចំនួន ៣០ នាក់ ( ស្រី ៦ នាក់ ) ចេញពី ព្រះរាជាណាចក្រ កម្ពុជា តាម ប៉ុស្តិ៍ នគរបាល ច្រក ទ្វារ ព្រំដែន អន្តរជាតិ ព្រៃ វ ល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធ ករណី លួច ស្នាក់ នៅ ធ្វើ ការងារ ខុសច្បាប់ (Online Scams) ប្រើប្រាស់ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន។
Nº.1073
