កម្ពុជា នឹងមានមាន ភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១ ខែវិច្ឆិកា

7NEWS

កម្ពុជា នឹងមានមាន ភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១ ខែវិច្ឆិកា

ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥

ក្រសួង ធនធានទឹក និង ឧតុនិយម បាន បញ្ជាក់ ថា កម្ពុជា នឹង មាន អាច មាន ភ្លៀង ធ្លាក់ ជាមួយ ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ ។

យោង តាមព្រឹត្តិបត្រ ព័ត៌មាន អំពី ស្ថានភាព ធាតុអាកាស នៅ ព្រះរាជាណាចក្រ កម្ពុជា សម្រាប់ ថ្ងៃ ទី ៣០ ខែតុលា ឆ្នាំ ២០២៥ បាន ឲ្យ ដឹង ថា របប ខ្យល់មូសុង ដែល បក់ លើ សមុទ្រ អាន ដាម ម៉ែ ន សមុទ្រ កម្ពុជា អាង ទន្លេមេគង្គ សមុទ្រ ចិន ខាងត្បូង និង លើ ព្រះរាជាណាចក្រ កម្ពុជា បាន ថយឥទ្ធិពល ។

ក្រសួង បាន លើក ឡើង ថា ស្ថានភាព បែប នេះ នឹង ធ្វើ ឱ្យ ៖ចាប់ពី ថ្ងៃ ទី ៣០ ខែតុលា ដល់ ថ្ងៃ ទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅ តំបន់ វាលទំនាប មានសីតុណ្ហភាព មធ្យម អប្បបរមា ២១°C និង សីតុណ្ហភាព មធ្យម អតិបរមា ២៨°C ។ ខ្យល់បក់ មក ពី ទិសបូព៌ និង ទិសអាគ្នេយ៍ មាន ល្បឿន មធ្យម ២ ម៉ែត្រ / វិនាទី ។

ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ រៀង និង ភ្នំពេញ អាច មាន ភ្លៀង ធ្លាក់ ជាមួយ ផ្គរ រន្ទះ នឹង ខ្យល់ កន្ត្រាក់ គ្រប ដណ្តប់ លើ ផ្ទៃដី ២០% ។

ចំណែក នៅ តំបន់ ខ្ពង់រាប មានសីតុណ្ហភាព មធ្យម អប្បបរមា ២១°C និង សីតុណ្ហភាព មធ្យម អតិបរមា ២៧°C ។ ខ្យល់ បក់ មក ពី ទិសបូព៌ និង ទិសអាគ្នេយ៍ មាន ល្បឿន មធ្យម ៤ ម៉ែត្រ វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ វិហារ ក្រចេះ ស្ទឹង ត្រែង រតនគិរី មណ្ឌលគិរី ជួរ ភ្នំ ដងរែក និង តំបន់ ជួរ ភ្នំក្រវាញ អាច មាន ភ្លៀង ធ្លាក់ ជាមួយ ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ គ្របដណ្តប់ លើ ផ្ទៃដី ១៥% ។

ចំណែក នៅ តំបន់ មាត់សមុទ្រ មានសីតុណ្ហភាព មធ្យម អប្បបរមា ២១°C និង សីតុណ្ហភាព មធ្យម អតិបរមា ២៨°C ។ ខ្យល់ បក់ មក ពី ទិសនិរតី និង ទិសអាគ្នេយ៍ មាន ល្បឿន មធ្យម ៣ ម៉ែត្រ វិនាទី ។ ខេត្តកោះកុង ព្រះ សីហ នុ កំពត កែប និង ជួរ ភ្នំ បូកគោ អាច មាន ភ្លៀង ធ្លាក់ ជាមួយ ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ គ្របដណ្តប់ លើ ផ្ទៃដី ២៥% ។រលក សមុទ្រ មាន កម្ពស់ មធ្យម អប្បបរមា០,៥០ ម៉ែត្រ និង កម្ពស់ មធ្យម អតិបរមា ១, ៥០ ម៉ែត្រ ៕

Nº.1072

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top