អង្គការស្នាមញញឹមកម្ពុជា និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់ការវះកាត់ដោយឥតគិតថ្លៃជូនដល់
អ្នកជំងឺដែលពិការភាពមុខមាត់
ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥
អង្គការស្នាមញញឹមកម្ពុជា បានសហការជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់ការវះកាត់ដោយឥតគិតថ្លៃ សម្រាប់កុមារ និងមនុស្សពេញវ័យ ដែលមានបញ្ហា អ្នកជំងឺមាត់ឆែប ក្រអូមឆែប រលាក និង ពិការភាពមុខមាត់ផ្សេងៗ។
ការវះកាត់នឹងប្រព្រឹត្តទៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ សម្រាប់ការពិនិត្យអ្នកជំងឺ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការផ្តល់ជូននូវការវះកាត់ឥតគិតថ្លៃ សម្រាប់អ្នកមានបញ្ហាឆែបមាយ់ ឆែបក្រអូម រលាក និងពិការភាពមុខមាត់ផ្សេងៗ ដើម្បីផ្តល់ សេចក្ដីសង្ឃឹម និងស្នាមញញឹមថ្មីសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ។ ការវះកាត់នេះ មានការចូលរួមពីក្រុមគ្រូពេទ្យជាតិ និងអន្តរជាតិដែលមានបទពិសោធថែមទៀតផង។
ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ អាចសាកសួរព័ត៌មានបន្ថែម និងចុះឈ្មោះតាមរយៈតេឡេក្រាម 012 655 786 ឬ លេខទូរសព្ទ 023 211 405, 012 655 786, 096 846 6991។
សូមជម្រាបថា អង្គការស្នាមញញឹមកម្ពុជា បានការផ្លាស់ប្តូរជីវិត និងស្នាមញញឹមកុមារជាច្រើននៅទូទាំងប្រទេសកម្ពុជា តាមរយៈការវះកាត់ឥតគិតថ្លៃ ។ ជាមួយនឹងការគាំទ្រពីដៃគូ និងអ្នកឧបត្ថម្ភ អង្គការបានជួយផ្ដល់ស្នាមញញឹមដល់អ្នកជំងឺរាប់ពាន់នាក់ និងបន្តពង្រីកសកម្មភាពរបស់ខ្លួនទៅតំបន់ជនបទ៕
Nº.1065