សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣៧នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត
ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥
ជនសង្ស័យ ចំនួន ចំនួន ៣៧ នាក់ ក្នុង នោះ មាន ស្ត្រី ០៨ នាក់ ត្រូវ បាន កម្លាំង សមត្ថកិច្ច ចម្រុះ ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ចុះ ត្រួតពិនិត្យ ឆែកឆេរ កាលពី ថ្ងៃ ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅ ទីតាំង កាស៊ីណូ ម៉ា រី ណា ន ស្ថិត ក្នុង បុរី សាន ហូរ ក្រុង ប៉ោយ ប៉ែ ត ខេត្ត បន្ទាយមានជ័យ ក្រោយ ការ ស្រាវជ្រាវ របស់ សមត្ថកិច្ច ជំនាញ បាន បង្ហាញ ថា មានការ សង្ស័យ មានការ លប លួច ប្រព្រឹត្ត បទល្មើស ឆបោក តាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ។
ប្រភព បាន លើក ឡើង ថា ជនសង្ស័យ ដែល បាន ឃាត់ខ្លួន ទាំង ៣៧ នាក់ នោះ មាន ជនជាតិ ចិន ចំនួន ៥ នាក់ , ឥណ្ឌូ នេ ស៊ី ចំនួន ៣០ នាក់ និង ជនជាតិ ខ្មែរ ២ នាក់ ផង ដែរ ត្រូវ បាន សង្ស័យ ថា ជាប់ ពាក់ព័ន្ធ នឹង ការ ប្រព្រឹត្ត សកម្មភាព ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា មាន គោលដៅ ចំពោះ ពលរដ្ឋ នៅ ក្នុង ប្រទេស ផ្សេង ៗ ក្រោម រូបភាព ក្លែងបន្លំ ជា សមត្ថកិច្ច , ការ ក្លែងបន្លំ និង ផ្តល់ កម្ចី អន ឡាញ , បន្លំ ជា អាជីវកម្ម ប្តូរ ប្រាក់ ខុសច្បាប់ ទៅ ប្រទេស ដទៃ និង ការ ប្តូរ រូបិយប័ណ្ណ ឌី ជី ថ ល ។ ក្នុង ប្រតិបត្តិការ សមត្ថកិច្ច បាន ដកហូត សម្ភារៈ ជា វត្ថុ តាង រួម មាន កុំព្យូទ័រ ចំនួន ៦៥ គ្រឿង ទូរ សព្ទ ចំនួន ៦៣ គ្រឿង និង អត្តសញ្ញាណ បណ្ណ សញ្ជាតិ ថៃ ចំនួន ២៦ កាត ។
ប្រតិបត្តិការ នេះ ត្រូវ បាន អនុវត្ត ដោយ កម្លាំង ចម្រុះ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ ,គណៈ បញ្ជាការ ឯកភាព ខេត្តបន្ទាយមានជ័យ អាជ្ញាធរ ពាក់ព័ន្ធ ក្នុង ខេត្ត ដោយ មានការ ចូលរួម សម្របសម្រួល ពី លេខាធិការដ្ឋាន គណៈកម្មការ ចំពោះ កិច្ច ប្រយុទ្ធ ប្រឆាំង ការ ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា ( គ . ប . ឆ . ប .) ព្រមទាំង សម្របសម្រួល នីតិវិធី ពី លោក សំរឹទ្ធ សុ ខុន ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង ខេត្តបន្ទាយមានជ័យ ដោយ បាន ចុះ ត្រួតពិនិត្យ នៅ ទីតាំង សង្ស័យ និង បាន ឈាន ដល់ ការ ឃាត់ខ្លួន ជនសង្ស័យ ជាប់ ពាក់ព័ន្ធ នឹង ការ ប្រព្រឹត្ត ការ ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា ដូច បាន រៀបរាប់ ខាងលើ នេះ ។
ក្រោយ ការ បង្ក្រាប នេះ សមត្ថកិច្ច ជំនាញ បច្ចុប្បន្ន កំពុង សហការ ជាមួយ ភាគី ពាក់ព័ន្ធ ដើម្បី បន្ត ស្រាវជ្រាវ បន្ថែម ទៀត ឈាន ទៅ ចាត់វិធានការ ផ្លូវច្បាប់ ចំពោះ មេខ្លោង នៃ ការ ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា នេះ ខណៈ ជនសង្ស័យ និង វត្ថុ តាង ត្រូវ បាន ប្រគល់ ជូន ស្នងការដ្ឋាន នគរបាល ខេត្ត និង សមត្ថកិច្ច ពាក់ព័ន្ធ ដើម្បី អនុវត្ត តាម នីតិវិធី ច្បាប់ ។
Nº.1080
