ក្រសួង​ការងារ​នឹង​រៀបចំ​ពិព័រណ៍​ការងារ នៅ​ខេត្ត​ធំ​ៗចំនួន៣ ដើម្បី​ផ្តល់​ឱកាស​ការងារ​ ដល់​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ

7NEWS

ក្រសួង​ការងារ​នឹង​រៀបចំ​ពិព័រណ៍​ការងារ នៅ​ខេត្ត​ធំ​ៗចំនួន៣ ដើម្បី​ផ្តល់​ឱកាស​ការងារ​ ដល់​អតីតពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ

ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន ៣គឺខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់ ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេស អតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ។

ការរៀបចំពិព័រណ៍នេះនឹងប្រព្រឹត្តទៅក្នុងខេត្តបាត់ដំបងពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តបន្ទាយមានជ័យ ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងខេត្តសៀមរាបពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ក្នុងពិព័រណ៍នេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើន ចូលរួមផ្ដល់ឱកាសការងារជាង ៧ម៉ឺនកន្លែងជាមួយការ សម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះ អ្នកចូលរួមទាំងអស់នឹងទទួល បានព័ត៌មានអំពីឱកាស ការងារដ៏សម្បូរបែប វគ្គបណ្តុះ បណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់ បេឡាជាតិសន្តិសុខសង្គម ផងដែរ។

បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបាន សេវាកាត់សក់ អាហារ ភេសជ្ជៈ និងអាវយឺតដោយឥតគិតថ្លៃថែមទៀតផង។

Nº.1079


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top