កម្លាំងសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យ រកឃើញទំនិញថៃជាង៧០តោនមិនទាន់បង់ពន្ធ

7NEWS

កម្លាំងសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យ រកឃើញទំនិញថៃជាង៧០តោនមិនទាន់បង់ពន្ធ

ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥

កម្លាំងសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យ នឹងឆែកឆេរឃ្លាំងមួយកន្លែង រកឃើញទំនិញចំនួន ៧មុខ  ដែរមិនទាន់បង់ពន្ធ។

ការចុះត្រួតពិនិត្យនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ០២រសៀលថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងយីហោ « ខេ.យូ.អេស ខូអិលធីឌី » តាមបណ្តោយផ្លូវលេខ ៣៨ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។






តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឱ្យដឹងថា ជារៀងរាល់ថ្ងៃគេបានឃើញឃ្លាំងខាងលើនេះ បានធ្វើដឹកទំនិញចេញចូល ប៉ុន្តែក៏ស្រាប់តែនៅថ្ងៃកើតហេតុ ក៏ស្រាប់តែមានមន្ត្រីជំនាញគយចល័ត បានចុះមកកាន់ទីតាំងខាងលើ ដើម្បីឆែកឆេរ នឹងត្រួតពិនិត្យ ប៉ុន្តែពុំដឹងថាមានបញ្ហាអ្វីនោះឡើយ ។

បើតាមការបញ្ជាក់ពីមន្រ្តីជំនាញបានលើកឡើងថា ជាលទ្ធផល សមត្ថកិច្ច ចម្រុះដឹកនាំ ដោយមន្ត្រីគយចល័ត តំបន់១ បានចុះត្រួតពិនិត្យឆែកឆេរទីតាំងឃ្លាំងលេខ ១៦៦៩ បានរកឃេីញទំនិញគ្មានបង់ពន្ធ ចំនួន៧មុខ ភាគច្រេីន ជាប្រហិតនាំមកពីប្រទេសថៃ និង ផ្លែឈេីនាំមកពី ចិន សរុបទម្ងន់៧៦តោនជាង។

Nº.1044

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top