គ្រោះរញ្ជួយដីហ្វីលីពីនបាន ផ្តាច់ជីវិតមនុស្ស អស់យ៉ាងហោច៧២នាក់

7NEWS

គ្រោះរញ្ជួយដីហ្វីលីពីនបាន ផ្តាច់ជីវិតមនុស្ស អស់យ៉ាងហោច៧២នាក់

ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥

គ្រោះ រញ្ជួយ ដី ដ៏ ធ្ងន់ធ្ងរ ក្នុង កំរិត ៦,៩ គិត តាម មាត្រដ្ឋាន រីស្ទែរ កាលពី យប់ ថ្ងៃ អង្គារ បាន ផ្តាច់ ជីវិត មនុស្ស អស់ យ៉ាង ហោច ៧២ នាក់ នៅ ហ្វីលីពីន។ នេះបើ តាម តុល្យការ ថ្មី ផ្តល់ ដោយ អាជ្ញាធរ ហ្វីលីពីន នៅ ថ្ងៃ ព្រហស្បតិ៍ ទី ២ តុលា ដោយ ប្រកាស បញ្ឈប់ ជា បណ្តើរៗ ប្រតិបត្តិការ រុក រក អ្នក បាត់ ខ្លួន ដើម្បីងាក ទៅ ផ្តល់ អាទិភាព ដល់ ជន រងគ្រោះ រង របួស និង បាត់បង់ ជម្រក វិញ។

គ្រោះ រញ្ជួយ ដី ដ៏ កំណាច បាន កើត ឡើងនៅ កណ្តាល យប់ ថ្ងៃទី ៣០ កញ្ញា នៅភាគ កណ្តាល ប្រទេស ហ្វីលីពីន បណ្តាល ឱ្យស្លាប់ យ៉ាង ហោច ៧២ នាក់ និ ងការ ខូច ខាត ជា សម្ភារៈ យ៉ាង ធ្ងន់ ធ្ងរ ។ អាគារ ស្នាក់ នៅ សណ្ឋាគារ សាលា រៀន មណ្ឌលពាណិជ្ជកម្ម ផ្ទះ សម្បែងប្រមាណ ៦ រយ ខ្នង បាន រង ការ បំផ្លាញ និង បាក់ រលំ។ ផ្លូវ ថ្នល់ បណ្តាញ អគ្គិសនី បាន កាត់ ផ្តាច់ ជា ហេតុ ធ្វើ ឱ្យ ប្រតិបត្តិការ សង្គ្រោះ ជួប ការ លំបាក យ៉ាង ខ្លាំង។ នៅ ថ្ងៃ ព្រហស្បតិ៍ ទី ២ តុលា នេះ អាជ្ញាធរ សម្រេច បញ្ឈប់ ប្រតិបត្តិការ រុក រក អ្នក បាត់ ខ្លួន ក្រោយ ពី បាន រក ឃើញ សាក សព ជនរងគ្រោះ បី នាក់ ថ្មី ចុងក្រោយក្នុង គំនរ អាគារ បែកបាក់ និង ជា ពិសេស ដើម្បី ផ្តល់ អាទិភាព សង្គ្រោះ ដល់ ជន រង របួស និ ងបាត់ បង់ ទី ជម្រក វិញ។

រដ្ឋាភិបាល រាប់ ឃើញ មាន ជន រងគ្រោះ របួស ២៩៤ នាក់ និង ជាង ២ម៉ឺន នាក់ ត្រូវ ជម្លៀស ចេញ ពី ផ្ទះ សម្បែង ។ “ផលប៉ះពាល់ ចម្បង នៃ ការ រញ្ជួយ ដី  គឺ ការ ខូច ខាត រចនាសម្ព័ន្ធ” នេះ ជា ប្រសាសន៍ របស់ លោក ប្រធានាធិបតីហ្វីលីពីន ទៅកាន់ អ្នក សារព័ត៌មាន ដោយ សន្យា កសាង ក្រុង ថ្មី ធំ មួយ ធ្វើ ពីតង់ សម្រាប់ជន រងគ្រោះ បាត់ បង់ ផ្ទះសម្បែងបាន ជ្រក ជា បណ្តោះ អាសន្ន និង មិន ទទឹក ភ្លៀង។ បន្ថែមពី លើ ការ ផ្គត់ ផ្គង់ ស្បៀងអាហារ ទឹក និង ភ្លើង ដល់ ពលរដ្ឋ រងគ្រោះ លោក ម៉ាកូសជូញ៉រ បាន ប្រកាស ស្តារ ប្រព័ន្ធអគ្គិសនី ក្នុង ក្រុងBogo ដែល មាន ប្រជាជន សរុប ៩ម៉ឺន នាក់ និង ផ្តល់ ថវិកា១ម៉ឺន ប៉េសូ (១៥៤ អឺរ៉ូ) ជា និម្មិតរូប ដល់ គ្រប់ គ្រួសារ ដែល បាត់ បង់ ផ្ទះ សម្បែង។ ក្នុង ដំណើរ ទៅ កាន់ ក្រុង បូហ្កូ នៃ កោះ Cébu ដែល រងគ្រោះ ខ្លាំង ជាង គេ ព្រោះ ស្ថិត នៅ ជិត ចំណុចស្នូល ដី រញ្ជួយ ប្រធានាធិបតី ហ្វីលីពីន លោក ហ្វ៊ែឌីណង់ ម៉ាកូសជូញ៉រ បាន ចុះ ទៅសួរ សុខទុក្ខនៅ ព្រឹក ថ្ងៃ ព្រហស្បតិ៍នេះ ពលរដ្ឋ រងគ្រោះ មហាព្យុះ ទីហ្វុង Haiyan កាលពី ឆ្នាំ ២០១៣ ក្នុងលំនៅឋាន សង្គ្រោះ បណ្តោះ អាសន្ន ដែលបាក់ រលំ ដោយ ការ រញ្ជួយ ដី ថ្ងៃ ទី ១ តុលា ម្សិលមិញ ថែម មួយ ជាន់ ទៀត។

ហ្វីលីពីន រង គ្រោះ រញ្ជួយ ដី ស្ទើរ ជា រៀង រាល់ ថ្ងៃ ដោយ ហេតុ តែមាន ទីតាំង ភូមិសាស្ត្រ ស្ថិត នៅ ចំ ខ្សែក្រវ៉ាត់ ប៉ាស៊ីហ្វិក ដែល សកម្មខ្លាំង។ ក្រៅ ពី រញ្ជួយ ដី ហ្វីលីពីនតែង ជួប គ្រោះ ព្យុះ ភ្លៀងកំណាចទៀត ប្រមាណ ២០ដង ក្នុង មួយឆ្នាំៗ។ ទីភ្នាក់ងារ ឧតុនិយម ហ្វីលីពីន ទើប ចេញ សេចក្តី ប្រកាស ត្រៀម ប្រឈម នឹងព្យុះ ស៊ីក្លូន ដែល នឹង បោក បក់មកដល់ កោះ Luzon ភាគ ខាង ជើង ប្រទេស ហ្វីលីពីននៅ ថ្ងៃសុក្រ ទី ៣ តុលា ក្នុង ល្បឿន ៧៥គីឡូម៉ែត្រ ក្នុង មួយ ម៉ោង។ កាលពី សប្តាហ៍មុន ព្យុះទីហ្វុង Bualoi បានឆក់ ជីវិត ជន ហ្វីលីពីន អស់ ៣៧ នាក់ និង បួន សែន នាក់ បាន ចាក ចោល ផ្ទះរួច ទៅ ហើយ៕

Nº.1041



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top