កម្ពុជា សម្រេចលើកលែងពន្ធគយលើទំនិញកសិកម្ម និងឧស្សាហកម្មអាមេរិក ១០០%
ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥៖
សេចក្តីប្រកាសព័ត៌មាន របស់សេតវិមានអាមេរិក កាល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឱ្យ ដឹង ថា សហរដ្ឋអាមេរិក និងកម្ពុជា បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ គ្នា ដើម្បីពង្រឹង និង ពង្រីក ទំនាក់ទំនងសេដ្ឋកិច្ចចម្រុះឱ្យ កាន់ តែ ប្រសើរ ។ កិច្ចព្រមព្រៀងថ្មី នេះ នឹងផ្តល់ឱ្យអ្នកនាំចេញ នៃ ប្រទេសទាំង ២ បង្កើន ការ នាំចូលទៅវិញទៅមកដែល មិនធ្លាប់មានពីមុន។ កិច្ចព្រមព្រៀងនេះ នឹងកសាងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេស ទាំង ២ ដែលមានជាយូរមកហើយឱ្យ កាន់ តែ រឹងមាំ បន្ថែម ទៀត ។
យោង តាម សេចក្តី ប្រកាស ព័ត៌មាន ខ្លឹមសារសំខាន់ៗនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺ កម្ពុជាប្តេជ្ញាចិត្ត លុបបំបាត់ពន្ធគយ លើទំនិញឧស្សាហកម្ម និងផលិតផលចំណីអាហារ និងផលិតផលកសិកម្មអាមេរិក ១០០%។
សេតវិមាន អះអាង ថា៖ « សហរដ្ឋអាមេរិក និងកម្ពុជា បានព្រមព្រៀងគ្នាលើគម្រោងពាណិជ្ជកម្មមួយ ដែលនឹងផ្តល់ឱ្យអ្នកនាំចេញអាមេរិកនូវការនាំ ចូលទៅកាន់ទីផ្សារកម្ពុជាដែល មិនធ្លាប់មានពីមុន»។
កម្ពុជា ប្តេជ្ញានឹងធ្វើឱ្យមានតម្លាភាពលើការនាំចេញរបស់សហរដ្ឋអាមេរិក រួមទាំងការទទួលស្គាល់បទប្បញ្ញត្តិត្រួតពិនិត្យរបស់សហរដ្ឋអាមេរិក ដើម្បីធានាថាទំនិញអាមេរិក មិនចាំបាច់ឆ្លងកាត់តម្រូវការធ្វើតេស្តបន្ថែម។ ការនាំចេញរបស់សហរដ្ឋអាមេរិកមក កម្ពុជា នឹងលែងប្រឈមនឹង ភាពប្រកួតប្រជែងខ្លាំង ជាមួយដៃគូពាណិជ្ជកម្មដទៃទៀត។
អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា(GDCE) ឱ្យ ដឹង ថា សហរដ្ឋអាមេរិក គឺ ជា ដៃ គូពាណិជ្ជកម្មធំ ជាង គេ ទី ២ របស់ កម្ពុជាបន្ទាប់ ពី ប្រទេស ចិន ដោយ ក្នុង រយៈ ពេល ៩ខែ នៃ ឆ្នាំ ២០២៥ ការ ផ្លាស់ ប្តូរ ទំនិញ រវាង កម្ពុជា-សហរដ្ឋអាមេរិក មាន ទឹក ប្រាក់ សរុប ៩,៥៧ ពាន់លាន ដុល្លារ កើន ឡើង ២២,៦% បើ ធៀប នឹង រយៈ ពេល ដូចគ្នា ក្នុង ឆ្នាំ ២០២៤។
ទំនិញ ដែល កម្ពុជា នាំ ទៅ សហរដ្ឋអាមេរិក មានទឹក ប្រាក់ ៩ ពាន់លាន ដុល្លារ កើន ឡើង ២២% និង សហរដ្ឋអាមេរិកនាំ មក វិញ ២៨៣,៦៣ លាន ដុល្លារ កើន ៤៦,៩%។
កាល ពី ខេ មេសា ឆ្នាំ ២០២៥ ក្នុង គោល បំណង កាត់ បន្ថយ ឱនភាព ជញ្ជីង ពាណិជ្ជកម្ម អន្តរជាតិ និង លើក កម្ពស់ ផលិតកម្ម ក្នុង ស្រុក ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បាន ប្រកាស ដាក់ ចេញ គោលនយោបាយពន្ធ បដិការ ថ្មីសម្រាប់ គ្រប់ ប្រទេស ដែល នាំ ទំនិញ ចូល ទីផ្សារ អាមេរិក។
អត្រា ពន្ធ បដិការ សម្រាប់ ទំនិញ កម្ពុជា ដែល រដ្ឋបាល អាមេរិក បានប្រកាស ពេល ដំបូង គឺ ៤៩%។ ទោះយ៉ាង ណា បន្ទាប់ ពី កិច្ច ខិតខំ របស់ រដ្ឋាភិបាល ក្នុង ការ ជួប ចរចា ជាបន្ត បន្ទាប់ជាមួយ មន្ត្រី អាមេរិក អត្រា ពន្ធ បដិការ ត្រូវ បាន ទម្លាក់ មក នៅ ត្រឹម ៣៦% និង ការ សម្រេច ចុង ក្រោយមុនពេល ចាប់ ផ្តើម ចូល ជាធរមាន កាល ពី ដើម ខែ សីហា អត្រា ពន្ធ បដិការ នេះ ត្រូវ បាន ទម្លាក់ មក នៅ ត្រឹម ១៩% ដែល ជា អត្រា មួយ ទាប សមរម្យ អាច អនុញ្ញាតឱ្យ ទំនិញ កម្ពុជា ប្រកួត ប្រជែង ជា មួយ នឹង ទំនិញ ប្រទេស នានា នៅ ក្នុង ទីផ្សារ អាមេរិក៕
Nº.1070
