ខេត្តចំនួន១១ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងនោះពលរដ្ឋជាង៣ម៉ឺនគ្រួសារ និងដំណាំស្រូវជាង១ម៉ឺនហិកតា

7NEWS

ខេត្តចំនួន១១ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងនោះពលរដ្ឋជាង៣ម៉ឺនគ្រួសារ និងដំណាំស្រូវជាង១ម៉ឺនហិកតា

ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥


ខេត្តដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងបានកើនឡើងដល់១១ហើយគិតត្រឹមថ្ងៃព្រ ហ ស្បតិ៍ ទី២ ខែតុលានេះ ក្នុងនោះពលរដ្ឋជាង៣ម៉ឺនគ្រួសារ និងដំណាំស្រូវជាង១ម៉ឺនហិកតាកំពុងតែប៉ះពាល់។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកសុទ្ធ គឹមកុលមុន្នី បានឱ្យដឹងនៅថ្ងៃព្រ ហ ស្បតិ៍នេះថា ជំនន់ទឹកភ្លៀងកំពុងតែបង្កការប៉ះពាល់ដល់ក្រុង/ស្រុកចំនួន៤៦ នៅក្នុងខេត្តចំនួន១១។ ក្នុង នោះ រួមមាន៖ ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ ឧត្តរមានជ័យ និងព្រះវិហារ។

លោកបញ្ជាក់ថា៖«ដោយសារតែការរងឥទ្ធិពលព្យុះក្នុងតំបន់ មានឥទ្ធិពលមកដល់ប្រទេសកម្ពុជាយើង ធ្វើ ឱ្យមាន ភ្លៀងធ្លាក់ពីបង្គួរទៅច្រើននៅតាមខេត្តមួយចំនួននៅទូទាំងប្រទេស។ ជំនន់ទឹកភ្លៀង ប៉ះពាល់ មូល ដ្ឋាន ក្រុង/ ស្រុក ចំនួន៤៦ ដែលមានប្រជាជន ៣៥ ៦៥១គ្រួសារ។ វាក៏ប៉ះពាល់ផ្ទះជាង២៧ ០០០ខ្នង និងប្រ ជា ជន ជម្លៀ ស ជាង២ពាន់គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព»។

ក្រៅពីនេះ ជំនន់ទឹកភ្លៀងនេះ ក៏កំពុងតែបង្កការប៉ះពាល់ដល់ដំណាំស្រូវជាង១៦ ០០០ហិកតា ដែលក្នុងនោះ ខួចខាតជាង៦០០ហិកតាផងដែរ។


គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានត្រៀមលក្ខណៈប្រើប្រាស់នូវកម្លាំង និងមធ្យោបាយសរុប ទាំងអស់ ដែលមាន ដើម្បីជួយអន្តរាគមន៍ឆ្លើយតបទៅនឹងបញ្ហាជំនន់ទឹកភ្លៀងនេះឱ្យមានប្រសិទ្ធភាព និង ទា ន់ពេ ល វេលា។

លោក គឹមកុលមុន្នី បានធ្វើការអំពាវនាវ ដល់អាជ្ញាធរ ក៏ដូចជាស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ឱ្យ មានកា រប្រុ ង ប្រយ័ត្ន ខ្ពស់ ចំពោះជំនន់ទឹកភ្លៀងនេះ។ ជំនន់នេះអាចមានបន្តទៅទៀត បើយោងទៅតាម ការ ជូ នដំ ណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម។ ហេតុនេះការត្រៀមលក្ខណៈបង្ការ និង ត្រៀម ឆ្លើយ តប អន្ត រាគ មន៍ ចំពោះ ស្ថា នភា ពជំនន់ទឹកភ្លៀងនេះ គឺជាការងារចាំបាច់ដែល ត្រូវយកចិត្តទុកដាក់ខ្ពស់។

Nº.1036


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top