រញ្ជួយដីហ្វីលីពីនកម្រិត ៦,៩ រ៉ិចទ័របានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១ នាក់ និងបណ្ដាលឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស
ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥
មន្ត្រីហ្វីលីពីនបាននិយាយថា រញ្ជួយដីមួយនៅខាងក្រៅឆ្នេរសមុទ្រមានកម្រិត ៦,៩ រ៉ិចទ័រ បានបណ្តាលឱ្យជញ្ជាំងផ្ទះ
និងអគារបាក់រលំកាលពីយប់ថ្ងៃអង្គារ នៅក្នុងខេត្តស្ថិតនៅភាគកណ្ដាលនៃប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១ នាក់ និងបណ្ដាលឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស ព្រមទាំងបានធ្វើឱ្យអ្នកស្រុកនាំគ្នារត់ចេញពីផ្ទះទៅក្នុងភាពងងឹត នៅពេលគ្រោះរញ្ជួយដីនេះបានផ្ដាច់ចរន្តអគ្គិសនី។
លោក Rex Ygot មន្ត្រីសម្របសម្រួលកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ចំណុចកណ្តាលនៃរញ្ជួយដី ដែលបង្កឡើងដោយចលនាផ្នត់ដីក្នុងតំបន់នៅជម្រៅ ៥ គីឡូម៉ែត្រ គឺស្ថិតនៅប្រហែល ១៩ គីឡូម៉ែត្រ នៅភាគឦសាននៃទីក្រុង Bogo ដែលជាទីក្រុងឆ្នេរសមុទ្រមានប្រជាជនប្រហែល ៩០.០០០ នាក់ ស្ថិតក្នុងខេត្ត Cebu ជាទីដែលប្រជាជនយ៉ាងហោចណាស់ ១៤ នាក់ បានស្លា
ចំនួនអ្នកស្លាប់នៅទីក្រុង Bogo ត្រូវបានគេរំពឹងថានឹងកើនឡើង។ លោកបាននិយាយថា កម្មករកំពុងព្យាយាមប្រើរថយន្តកាយដី (backhoe) ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះនៅក្នុងផ្ទះខ្ទមតូចៗជាច្រើននៅភូមិភ្នំមួយដែលរងការបាក់ដីនិងដុំថ្មធំៗ។
លោក Glenn Ursal មន្ត្រីសម្របសម្រួលកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយម្នាក់ទៀតបាននិយាយថា៖ «វាពិបាកនឹងធ្វើដំណើរនៅតំបន់នោះណាស់ ដោយសារតែមានគ្រោះថ្នាក់»។
លោកស្រី Gemma Villamor ដែលជាប្រធានការិយាល័យសម្របសម្រួលកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយរបស់ទីក្រុង បានឲ្យដឹងថា ពលរដ្ឋយ៉ាងហោចណាស់ ១២ នាក់ ដែលភាគច្រើនជាសមាជិកគ្រួសារតូចៗ បានស្លាប់ដោយសារការបាក់រលំពិដានសង្កត់លើង និងការបាក់ជញ្ជាំងផ្ទះរបស់ពួកគេ ខណៈដែលអ្នកខ្លះកំពុងដេកលក់ នៅក្នុងទីក្រុង Medellin ដែលស្ថិតនៅក្បែរទីក្រុង Bogo។
Nº.1033

