កម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាប ដែលកើតនៅសមុទ្រចិនខាងត្បូង អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ​​ និងខ្យល់កន្ត្រាក់

7NEWS

កម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាប ដែលកើតនៅសមុទ្រចិនខាងត្បូង អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ​​ និងខ្យល់កន្ត្រាក់

ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥

សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន សមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា​ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ នេះបេីយោងតាមការឱ្យដឹងពី​ ក្រសួងធនធានទឹក​ និងឧតុនិយម​ នៅថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ​២០២៥។

ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះ​នឹងធ្វេីឱ្យ​ តំបន់វាលទំនាប​ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C​ និងមានខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍​ មានល្បឿនមធ្យម​ ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ​ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០%។


ចំពោះតំបន់ខ្ពង់រាប​ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C​ និងខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម​ ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤៥%។

ចំណែកតំបន់មាត់សមុទ្រ​ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C​ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C​ មានខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ និងទិសអាគ្នេយ៍ មានល្បឿនមធ្យម៣ម៉ែត្រវិនាទី។​ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។​ 

Nº.1005

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top