ក្រសួងសុខាភិបាល​ បានប្រកាស​ពី​ការកើនឡើងនៃ​ជំងឺ​ពងបែក​ដៃ ជើង និង​មាត់ លើកុមារ​

7NEWS

ក្រសួងសុខាភិបាល​ បានប្រកាស​ពី​ការកើនឡើងនៃ​ជំងឺ​ពងបែក​ដៃ ជើង និង​មាត់ លើកុមារ​

ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥

ក្រសួងសុខាភិបាល​ បានប្រកាស​ពី​ការរកឃើញ​ករណី​ជំងឺ​ពងបែក​ដៃ ជើង និង​មាត់ ​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់ ជាពិសេស​ក្នុងចំណោម​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​។

ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់ និង​អនុវត្ត​វិធានការ​បង្ការ ការពារ​ជំងឺ​នេះ ដើម្បី​សុវត្ថិភាព​សុខភាព​របស់​កូនចៅ​។

យោង​តាម​​សេចក្ដី​ប្រកាស​ព័ត៌មាន បាន​បង្ហាញថា​៖ «​​ជំងឺ​ពងបែក​ដៃ ជើង និង​មាត់ គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ បង្កដោយ​ពពួក​អង់​តេ​រ៉ូ​វីរុស (enteroviruses) ជា​ញឹក​ញាប់​គឺ ពួក​វីរុស​កុក​សា​គី (coxsackievirus) ភាគច្រើន​កើត​លើ ទារក និង​កុមារ ប៉ុន្តែ​ក៏​អាច​កើត​លើ​មនុស្ស ពេញវ័យ​ផងដែរ»​។

របៀប​ចម្លង​៖ ជំងឺ​ពងបែក ដៃ ជើង និង​មាត់ អាច​ឆ្លង​ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយនឹង​វត្ថុ​រាវ​នៃ​ផ្លូវដង្ហើម (​ទឹកមាត់ កំហាក និង​សំបោរ​) ទឹករងៃ ដែល​ចេញពី​ពងបែក លាមក​អ្នកជំងឺ​។


ក្រសួង​សុខាភិបាល​បានព្រមានថា​៖ «​អ្នកជំងឺ​អាច​ចម្លង​ខ្លាំង​បំផុត​ក្នុង​សប្តាហ៍​ទីមួយ​។ ជំងឺ​ពងបែក ដៃ ជើង និង​មាត់ មិន​ឆ្លង​ពី​មនុស្ស ទៅ​សត្វ​ឬ​ពីស​ត្វ​មក​មនុស្ស​ឡើយ»​។​

រោគសញ្ញា​៖ ​មាន​គ្រុនក្តៅ មាន​ដំបៅ​ឈឺ​ក្នុង​មាត់ និង មាន​ពង​កន្ទួល លើ​បាតដៃ បាតជើង និង កំ​ប៉េះគូទ​

ជំងឺ​ពងបែក ដៃជើង និង​មាត់ ភាគច្រើន​មាន​ស្ថានភាព​ស្រាល អ្នកជំងឺ​ស្ទើរតែ​ទាំងអស់​ជាសះស្បើយ ក្នុង​រយៈពេល​ពី ៧​ថ្ងៃ ទៅ​១០​ថ្ងៃ ហើយ​កម្រ​មាន​ផលវិបាក​ណាស់ (​អ្នកជំងឺ​អាច​ត្រូវការ​ថ្នាំ​បញ្ចុះ​កំដៅ ថ្នាំ​បំបាត់​ការឈឺចាប់ ដែល​បណ្តាលមកពី​ពងបែក​ក្នុង​មាត់ តែ​មិនត្រូវ​ប្រើ​ថ្នាំ អា​ស្ដី​រី​ន (aspirin) ដើម្បី​បញ្ចុះ​កំដៅ​ឡើយ​)។

យ៉ាងណាមិញ ​ជា​កម្រ ជំងឺ​ពងបែក ដៃ ជើង និង​មាត់ អាច​បង្កឱ្យមាន​ផលវិបាក​ធ្ងន់ធ្ងរ​មួយចំនួន រួមមាន រោគសញ្ញា ប្រព័ន្ធ​ប្រសាទ (​សន្លឹម ប្រកាច់ ឬ កន្ត្រាក់​ដៃជើង​) និង​រោគសញ្ញា​ផ្លូវដង្ហើម (​ពិបាក​ដកដង្ហើម ហត់​)។

សេចក្ដី​ប្រកាស​បាន​បញ្ជាក់​៖ «អ្នកជំងឺ​ដែលមាន​ផលវិបាក​ធ្ងន់ធ្ងរ​ខាងលើនេះ ត្រូវ​ប្រញាប់​បញ្ជូន​ជាបន្ទាន់ ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត ចៀសវាង​ការពន្យារពេល ធ្វើឱ្យ​ប្រឈម​​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​»។​

របៀប​បង្ការ​៖

ក្រសួងសុខាភិបាល​បាន​ណែនាំ​នូវ​វិធានការ​បង្ការ​សំខាន់ៗ ​ដូចជា រក្សា​អនាម័យ​ដៃ​ឱ្យ​បានល្អ​ ​សម្អាត​ផ្ទៃ និង​សម្ភារៈ​​

ចៀសវាង​ការប៉ះពាល់​ជិតស្និទ្ធ​​ ​សម្ភារៈ​បរិភោគ​ដាច់ដោយឡែក​ ​ឱ្យ​កុមារ​នៅផ្ទះ​ ​ឪពុកម្ដាយ និង​អ្នក​ថែទាំ​ ​ការទទួល​ទាន​​អាហារ​ដែលមាន​ជីវជាតិ​ច្រើន និង​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ដល់​កុមារ​ ក៏ដូចជា​​ជៀសវាង​ទីប្រជុំជន​​​។​

​ក្រសួងសុខាភិបាល​នឹង​បន្តធ្វើ​ការជូនដំណឹង​អំពី​ព័ត៌មាន​សុខភាព​សាធារណៈ​តាម​បណ្តាញ​សង្គម​ផ្លូវការ និង។

Nº.1011​

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top