សូមឪពុកម្តាយ និងអាណាព្យាបាលទំាងអស់ ស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា នៅពេលកូនៗក្តៅខ្លួនខ្លាំងសង្ស័យមានជំងឺគ្រុនឈាម
ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៖
ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសឪពុកម្តាយ និងអាណាព្យាបាល ត្រូវស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា នៅពេលកូនៗរបស់ពួកគេក្តៅខ្លួនខ្លាំងសង្ស័យមានជំងឺគ្រុនឈាម ចៀសវាងសាកល្បងព្យាបាលនៅផ្ទះប្រឈមគ្រោះថ្នាក់ដល់អាយុវជីវិត។
ការក្រើនរំលឹកនេះ ខណៈឆ្នាំ២០២៥ គឺជាឆ្នាំនៃវដ្តជំងឺគ្រុនឈាមដែលអាចកើតមានច្រើន។ លោកបានបញ្ជាក់ថា កុមារគួរត្រូវយកទៅមន្ទីរពេទ្យដែលនៅជិតបំផុតក្នុងរយៈពេល ៤៨ ម៉ោង ដើម្បីពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ។
ថ្ងៃទី ២៦ កញ្ញាថា ទោះបីជាស្ថានភាពជំងឺគ្រុនឈាមកំពុងធ្លាក់ចុះវិញមែន ប៉ុន្តែនិន្នាការនៃការថយចុះនៅមានកម្រិតទាប ដែលទាមទារគ្រប់គ្នា សហគមន៍ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋគ្រប់រូប ត្រូវព្រងឹងកិច្ចអន្តរាគមន៍អនុវត្ត អនាម័យបរិស្ថាន លុបបំបាត់ប្រភពសម្ភារដក់ទឹកមិនប្រើប្រាស់ សំបកកង់យានជំលោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានមានប្រសាសន៍នៅរសៀនិះ លុបបំបាត់ដង្កូវទឹកតាមគេហដ្ឋានរៀងៗខ្លួនជាប្រចាំ។
ជាមួយគ្នានេះ លោកណែនាំឱ្យស្វែងរកសេវាថែទាំសុខភាពបន្ទាប់ពីក្តៅខ្លួនខ្លាំងភ្លាមៗមិនលើសពី២ថ្ងៃ ពិសេសទៅប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតមិនឱ្យយឺតពេល ព្រោះថាបើយឺតពេលមួយថ្ងៃ ជាកត្តាជំរុញការវិវត្តជំងឺធ្ងន់ធ្ងរអាចយារយីដល់អាយុជីវិត។
Nº.1024


