សេចក្តីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥
ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥៖
លទ្ធផលបាក់ឌុបឆ្នាំនេះសិស្សនិទ្ទេស A មានចំនួន៣,០០៣នាក់, និទ្ទេស B ចំនួន ៩,៩០១នាក់, និទ្ទេស C ចំនួន២៨,៨០១នាក់, និទ្ទេស D ចំនួន៤៥,៨៥៩នាក់ និងនិទ្ទេស E ចំនួន៣៤,៩០៩នាក់។ ចំពោះបេក្ខជនប្រឡងជាប់សរុបចំនួន១២២,៤៧៣នាក់ ត្រូវជា៨៤.៥៦ភាគរយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ស្ដីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥។
Nº.1016
