ក្រសួងសុខាភិបាល បានប្រកាសពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរស អាយុ ២២ ឆ្នាំ

7NEWS

ក្រសួងសុខាភិបាល បានប្រកាសពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរស អាយុ ២២ ឆ្នាំ

ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០២៥


បុរស អាយុ ២២ ឆ្នាំ ម្នាក់ រស់នៅ ភូមិ គៀន ឃ្លាំង សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ បាន ស្លាប់ បាត់បង់ ជីវិត កាលពី ថ្ងៃ ទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយសារ ជំងឺផ្តាសាយបក្សី ទោះជា មានការយកចិត្តទុកដាក់ ថែទាំ និង ជួយសង្គ្រោះ ពី សំណាក់ ក្រុមគ្រូពេទ្យ ក៏ដោយ ។

ក្រុម ឆ្លើយតប បន្ទាន់ របស់ ក្រសួងសុខាភិបាល ថ្នាក់ជាតិ និង ថ្នាក់ក្រោម ជាតិ បាននិងកំពុង សហកា រ ជាមួយ ក្រុមការងារ នៃ មន្ទីរ កសិកម្ម ខេត្ត និង អាជ្ញាធរ មូលដ្ឋាន គ្រប់លំដាប់ ថ្នាក់ ធ្វើការ អង្កេត ស្រាវជ្រាវ យ៉ាងសកម្ម លើ ការកើតឡើង នូវ ជំងឺផ្តាសាយបក្សី និង ធ្វើការ ឆ្លើយតប ទៅតាម វិធីសាស្ត្រ និង ពិធីសារ បច្ចេកទេស ស្វែងរក ប្រភព ចម្លង ទាំង លើស ត្វ និង មនុស្ស និង ស្វែងរក ករណី សង្ស័យ និង អ្នក ប៉ះពាល់ ដើម្បី ទប់ស្កាត់ ការឆ្លង បន្ត ក្នុង សហគមន៍ ព្រមទាំង ចែកជូន ឱសថ តា មី ហ្គូ (Tamiflu) ដល់ អ្នក ប៉ះពាល់ ជិតស្និទ្ធ និង ធ្វើ យុទ្ធនា ការអប់រំ សុខភាព ប្រជាពលរដ្ឋនៅក្នុង ភូមិ ដែល កើតហេតុ ខាងលើ ។

ក្រសួងសុខាភិបាល សូម ក្រើនរំលឹក សាជាថ្មី ម្តងទៀត ដល់ ប្រជាពលរដ្ឋ ទាំងអស់ សូម យកចិត្ត ទុក ដាក់ ប្រុងប្រយ័ត្ន លើ ជំងឺផ្តាសាយបក្សី ជានិច្ច ពីព្រោះ ជំងឺផ្តាសាយបក្សី H5N1 នៅតែ បន្ត គំរាមកំហែង ដល់ សុខភាព ប្រជាពលរដ្ឋ ហើយក៏ សូម ជម្រាប ដល់ ពលរដ្ឋ ទាំងអស់ ប្រសិនបើ មាន អាការ ក្តៅខ្លួន ក្អក ហូរ សំបោរ ឬ ពិបាក ដកដង្ហើម និង មាន ប្រវត្តិ ធ្លាប់បាន ប៉ះពាល់ ជាមួយ មាន់ ទា ឈឺ ឬ ងាប់ ក្នុង អំឡុង ១៤ ថ្ងៃមុន ថ្ងៃ ចាប់ផ្ដើម មាន រោគសញ្ញា សូម កុំទៅ ជួបជុំ ឬ ទីប្រជុំជន ដែល មាន មនុស្ស ច្រើន និង ត្រូវ ស្វែងរក ការពិគ្រោះ យោបល់ និង ការ ពិនិត្យ ព្យាបាល នៅ មណ្ឌល សុខភាព ឬ មន្ទីរពេទ្យ ដែល នៅ ជិត ជាបន្ទាន់ ចៀសវាង ការ ពន្យារពេល ធ្វើ ឱ្យ ប្រឈម នឹង ហានិភ័យ ខ្ពស់ នៃ ការស្លាប់ ជាយថាហេតុ។

ក្រសួងសុខាភិបាល បាន ណែនាំ ថា ជំងឺផ្តាសាយបក្សី H5N1 គឺជា ជំងឺ ផ្តាសាយ មួយ ដែលជា ធម្មតា ចម្លង រវាង សត្វ បក្សី ឈឺ ទៅ បក្សី ផ្សេងទៀត ប៉ុន្តែ ជួនកាល វា អាច ចម្លង ពី បក្សី ទៅ មនុស្ស តាម ការ ប៉ះពាល់ ជិតស្និទ្ធ ជាមួយ បក្សី ដែល ឈឺ ឬ ងាប់ ។ ជំងឺផ្តាសាយបក្សី លើ មនុស្ស ជា ជំងឺ ធ្ងន់ធ្ងរ ដែល តម្រូវ ឱ្យ មានការ ធ្វើការ ព្យាបាល នៅ មន្ទីរពេទ្យ ទាន់ពេលវេលា ។ ទោះបីជា វា មិន ងាយ ឆ្លង ពី មនុស្ស ទៅ មនុស្ស ប៉ុន្តែ បើ វា អាច បំប្លែង ខ្លួន អាច ឆ្លង ដូចនឹង ជំងឺ ផ្តាសាយ តាម រដូវ កាល ផងដែរ ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បាន ណែនាំ ដល់ ប្រជាពលរដ្ឋ កុំ ប៉ះពាល់ ឬ ទទួលទាន មាន់ ទា ឈឺ ឬ ងាប់ និង ពាក់ ស្រោមដៃ និង ម៉ាស ឬ យក ក្រមា ចង បិត ច្រមុះ មុនពេលចាប់ កាន់ មាន់ ទា ធ្វើ ម្ហូបអាហារ រួចហើយ ស្រុះ វា ក្នុង ទឹក ពុះ មុននឹង បោច សម្អាត រោម ។ ត្រូវ ប្រកាន់ខ្ជាប់ នូវ ការអនុវត្ត អនាម័យ លាង សម្អាត ដៃ ឱ្យបាន ញឹកញាប់ មុន ចាប់ កាន់ ចំណីអាហារ ជា ពិសេស បន្ទាប់ពី ការ ប៉ះពាល់ សត្វ បោច សំអាត រោមសត្វ ប សុ បក្សី ឬ វត្ថុ ផ្សេងៗ ដែល អាចជា ប្រភព ចម្លងរោគ ។ ត្រូវ ចម្អិន ម្ហូបអាហារ ឱ្យបាន ឆ្អិន ល្អ មុន បរិភោគ ជាពិសេស សាច់ សត្វ បក្សី និង ស៊ុត ។ កុំ ទទួលទាន ពងមាន់ ឬ ពង ទា ជ័រ ព្នៅ និង ទុកដាក់ អាហារ ឆៅ និង ឆ្អិន ឱ្យនៅ ដាច់ដោយឡែក ពីគ្នា សម្អាត សម្ភារៈ ប្រើប្រាស់ សម្រាប់ ចម្អិន ម្ហូបអាហារ ឱ្យបាន ត្រឹមត្រូវ ។

Nº.1082


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top