បណ្តាញ សារព័ត៌មាន អេស្ប៉ាញ ប្តឹង ក្រុមហ៊ុន មេតា ទាមទារ សំណង ៥៥០ លាន អឺរ៉ូ

7NEWS

បណ្តាញ សារព័ត៌មាន អេស្ប៉ាញ ប្តឹង ក្រុមហ៊ុន មេតា ទាមទារ សំណង ៥៥០ លាន អឺរ៉ូ

ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥

នៅប្រទេស អេស្ប៉ាញ តុលាការ ពាណិជ្ជកម្ម បានបើក សវនាការ ចំនួន ២ថ្ងៃ ដើម្បីជំនុំជម្រះ សំណុំ រឿងក្រុមហ៊ុនបច្ចេកវិទ្យា អាមេរិក មេតា (Meta) ដែល ជាក្រុមហ៊ុនមេគ្រប់គ្រងបណ្តាញ សង្គម Facebook, Instagram និង Whatsapp។ ដើមបណ្តឹង ជា ក្រុម ប្រព័ន្ធ ផ្សព្វផ្សាយ ព័ត៌មាន អេស្ប៉ាញ ចំនួន ជាង ៨០ ស្ថាប័ន ដែលរួម គ្នា ប្តឹង ក្រុម ហ៊ុ នមេតា ពី 

បទល្មើស ប្រកួត ប្រជែង មិន ស្មោះត្រង់ និង រំលោភបំពាន ទិន្នន័យ អ្ន កប្រើប្រាស់។

នៅរាជធានី ម៉ាឌ្រីដ តុលាការពាណិជ្ជកម្មអេស្ប៉ាញ បាន បើកសវនាការ ជំនុំជម្រះក្តី ករណី ក្រុមហ៊ុន មេតា នៅ ព្រឹក ថ្ងៃពុធ ទី ១តុលា។ អង្គសវនាការ គ្រោង ធ្វើ ចំនួន ២ ថ្ងៃ។ បណ្តាញ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន អេស្ប៉ាញ មាន តួយ៉ាង ទូរទស្សន៍ វិទ្យុ និង កាសែត សរុប ជា ង ៨០ ស្ថាប័ន បានរួបរួម គ្នា ដាក់ ពាក្យ ប្តឹង មេតា (Meta) ក្រុមហ៊ុន យក្ស បច្ចេកវិទ្យា បណ្តាញ សង្គម អាមេរិក ដោយ ចោទ ប្រកាន់ពី ប្រកួត ប្រជែង មិន ស្មោះត្រង់ ក្នុងការ ផ្សាយ ពាណិជ្ជកម្ម និង បទល្មើស បំពាន ច្បាប់ សហភាពអឺរ៉ុប ស្តីពីការ ប្រមូល ទិន្នន័យ អ្ន កប្រើប្រាស់តាម ប្រព័ន្ធអនឡាញ ។ បណ្តាញប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន អេស្ប៉ាញ បាន ទាមទារ សំណង ការ ខូចខាត ៥៥០ លានអឺរ៉ូ។

អ្នក តំណាង ដើមបណ្តឹង រួម លោកស្រី Irene Lanzaco ជា អគ្គនាយិកា សមាគម ប្រព័ន្ធ ផ្សព្វផ្សាយ ព័ត៌មាន អេស្ប៉ាញ អះអាងថា ក្រុមហ៊ុនមេតា ដែល ជាក្រុមហ៊ុនមេគ្រប់គ្រងបណ្តាញសង្គម Facebook, Instagram និង Whatsapp បានប្រមូល ទិន្នន័យ អ្នក ប្រើប្រាស់ ដោយគ្មា នការ អនុញ្ញាត ហើយ យកទិន្នន័យ នោះ ទៅវិភាគ អំពី ចរិត លក្ខខណ្ឌ និង ទំនោរ ប្រើប្រាស់ របស់ ម្ចាស់ គណនី នីមួយៗ ព្រមទាំង ដាក់ បញ្ចូល ការ ផ្សាយ ពាណិជ្ជកម្ម ដោយ តម្រង់ ស៊ីប ឆ្ពោះ ទៅ អ្នក ប្រើប្រាស់ នោះតែម្តង។

តាម ដើម បណ្តឹង ដដែល ក្រុមហ៊ុន មេតា ធ្វើ សកម្មភាព ខុស ច្បាប់ សហភាព អឺរ៉ុប បែប នេះ ចន្លោះពី ខែ មេសា ឆ្នាំ២០១៨ ដល់ ខែកក្កដា ឆ្នាំ២០២៣។ ទង្វើរបស់ ក្រុម ហ៊ុន មេតា ក៏ ជះឥទ្ធិពល ដល់ អាយុជីវិត របស់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអេស្ប៉ាញទាំងមូល។ ល្គឹកណា បណ្តាញ ផ្សព្វផ្សាយ ព័ត៌មាន ឯករាជ្យ និង មា នគុណភាព រងគ្រោះព្រោះតែ ការ ប្រកួត ប្រជែង មិន ស្មោះត្រង់ និង ធ្លាក់ ខ្លួន គ្មា នប្រភព ហិរញ្ញវត្ថុទ្រទ្រង់ នោះវា នឹង ជះ ហានិភ័យ វិនា សដល់ លទ្ធិប្រជាធិបតេយ្យ ប្រទេស អេស្ប៉ាញ ។ នេះបើតាម សម្តី ដើម បណ្តឹងដដែល ។ ផ្ទុយទៅវិញ អ្នក តំណាង ក្រុមហ៊ុន Meta បាន ការពារខ្លួន ថា ពាក្យ ប្តឹង ខាងលើនេះ គ្មា នមូលដ្ឋាន និងគ្មាន ភស្តុតាង ទាល់តែសោះ។ មិន តែប៉ុណ្ណោះ ដើមបណ្តឹង ហាក់គ្មាន យល់ អ្វីតិចតួច សោះឡើយ អំពី របៀបរបប រកស៊ី ផ្សាយ ពាណិជ្ជកម្ម ក្នុងសម័យទំនើប ឧស្សាហកម្ម បច្ចេកវិទ្យា ដែល វិវឌ្ឍជឿនលឿន នាប៉ុន្មា នឆ្នាំចុងក្រោយនេះ។

Nº.1038




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top