រាជរដ្ឋាភិបាល ​ត្រៀម​រៀបចំ​ឡានក្រុង​​សម្រាប់​ដឹក​ជញ្ជូន​ពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

7NEWS

រាជរដ្ឋាភិបាល ​ត្រៀម​រៀបចំ​ឡានក្រុង​​សម្រាប់​ដឹក​ជញ្ជូន​ពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ 

ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥៖

ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ប្រមុខរាជរដ្ឋាភិបាលបានផ្ដល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរៀបចំរថយន្ដក្រុងសម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌដោយឥតគិតថ្លៃគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥។

សម្ដេចធិបតីបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយក្នុងនោះ រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។ និងរថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅលេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧គោលដៅ។

Nº.0998




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top